អំណរក្នុងការចែកទាន ឬការឲ្យ
មានពេលមួយ ខ្ញុំជួបរឿងក្រៀមក្រំ ពេញមួយសប្ដាហ៍។ ខ្ញុំមានអារម្មណ៍ល្វើយ មិនចង់ធ្វើការងារអ្វីទាំងអស់ ហើយខ្ញុំក៏មិនដឹងថា មកពីមូលហេតុអ្វីដែរ។
ជិតដល់ចុងសប្តាហ៍ ខ្ញុំក៏បានទទួលដំណឹងថា អ៊ុំស្រីរបស់ខ្ញុំម្នាក់ មានជំងឺខូចតម្រងនោម។ ខ្ញុំដឹងថា ខ្ញុំត្រូវតែទៅសួរសុខទុក្ខគាត់ ផ្ទុយទៅវិញ ខ្ញុំបែរជាមានអារម្មណ៍ថា ចង់ពន្យាពេលទៅសួរសុខទុក្ខគាត់ទៅវិញ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ បានព្យាយាមទៅផ្ទះគាត់ឲ្យខានតែបាន ដែលនៅទីនោះ យើងក៏បានបរិភោគអាហារ ជជែកគ្នាលេង ហើយអធិស្ឋានជាមួយគ្នា។ មួយម៉ោងក្រោយមក ខ្ញុំបានធ្វើដំណើរចេញពីផ្ទះគាត់ ដោយទទួលអាម្មណ៍ស្រស់ស្រាយ ជាលើកដំបូង ក្នុងរយៈពេលមួយសប្តាហ៍នោះ។ តាមពិត ការផ្តោតទៅលើសុខទុក្ខរបស់អ្នកដទៃ ជាជាងផ្តោតទៅលើខ្លួនឯង បានជួយឲ្យខ្ញុំមានអារម្មណ៍ប្រសើរឡើង។
អ្នកជំនាញផ្នែកចិត្តសាស្រ្តបានរកឃើញថា ការធ្វើទាន ឬការឲ្យ អាចបង្កើតឲ្យមានការស្កប់ចិត្ត ពេលដែលអ្នកឲ្យ បានមើលឃើញថា អ្នកទទួលមានការដឹងគុណចំពោះការឲ្យនោះ។ អ្នកជំនាញមួយចំនួន ថែមទាំងបានជឿថា មនុស្សមាន ចិត្តសប្បុរស តាំងពីកំណើតមក!
ប្រហែលមកពីហេតុនេះហើយ នៅពេលដែលសាវ័កប៉ុលលើកទឹកចិត្តដល់ពួកជំនុំ នៅទីក្រុងថែស្សាឡូនីច ឲ្យកសាងសហគមន៍នៃសេចក្តីជំនឿ គាត់ក៏បានលើកទឹកចិត្តពួកគេឲ្យជួយអ្នកដែលទន់ខ្សោយ(១ថែស្សាឡូនីច ៥:១៤)។ មុននោះ គាត់បានដកស្រង់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានមានបន្ទូលថា “ដែលឲ្យ នោះបានពរជាជាងទទួល” (កិច្ចការ ២០:៣៥)។ ទោះបីក្នុងបរិបទនេះ សាវ័កប៉ុលកំពុងតែនិយាយសំដៅទៅលើការធ្វើទាន…
ការប្រកួតដោយយុត្តិធម៌
ពេលដែលលោកអាសលី លូ(Ashley Liew) ដែលជាកីឡាកររត់ប្រណាំង ជម្រើសជាតិប្រទេសសឹង្ហបូរី ឃើញខ្លួនគាត់កំពុងតែរត់ប្រណាំងនាំមុខគេ ដាច់ឆ្ងាយពីក្រុមកីឡាករទាំងឡាយ ក្នុងការរត់ប្រណាំងម៉ារ៉ាតុន ក្នុងការប្រកួតស៊ីហ្គេម គាត់ក៏បានដឹងថា ការប្រកួតនេះ កំពុងតែមានរឿងមិនស្រួលហើយ។ គាត់ក៏បានដឹងភ្លាមថា កីឡាកររត់ប្រណាំងដែលនាំមុខ បានបត់តាមផ្លូវខុស ហើយឥឡូវនេះកំពុងតែរត់នៅក្រោយគាត់។ លោកអាសលីអាចកេងចំណេញ ពីកំហុសរបស់ពួកគេ ប៉ុន្តែ ចិត្តជាកីឡាករ បានធ្វើឲ្យគាត់ចង់ទទួលជ័យជម្នះដោយយុត្តិធម៌។ គាត់ចង់ឈ្នះ ដោយសារគាត់រត់បានលឿនជាងគេ គឺមិនមែនដោយសារកីឡាករដទៃទៀតមានកំហុស នៅក្នុងការប្រកួតនោះឡើយ។ គាត់ក៏បានអនុវត្តតាមបញ្ញាចិត្តរបស់គាត់ ដោយបន្ថយល្បឿន ដើម្បីឲ្យពួកគេរត់ទាន់គាត់។
នៅទីបញ្ចប់ លោកអាសលីក៏បានចាញ់ការប្រកួត ហើយក៏ខកខានមិនបានឈ្នះមេដាយ។ ប៉ុន្តែ គាត់បានឈ្នះចិត្តជនរួមជាតិរបស់គាត់ និងបានទទួលរង្វាន់ជាអន្តរជាតិ សម្រាប់ការប្រកួតដោយយុត្តិធម៌របស់គាត់។ ការនេះក៏បានបង្ហាញយ៉ាងច្បាស់ អំពីជំនឿរបស់គាត់ ក្នុងនាមជាគ្រីស្ទបរិស័ទ ហើយក៏ប្រហែលជាបានជំរុញឲ្យអ្នកខ្លះសួរថា “តើមានអ្វីជំរុញចិត្តគាត់ ឲ្យធ្វើដូចនេះ?”
រឿងរបស់លោកអាសលីបានលើកទឹកចិត្តខ្ញុំ ឲ្យចែកផ្សាយជំនឿរបស់ខ្ញុំ តាមរយៈសកម្មភាពរបស់ខ្ញុំ។ ការប្រព្រឹត្តដ៏តូច ដោយការចេះគិតពីអ្នកដទៃ ឬសេចក្តីសប្បុរស ឬក៏ការអត់ឱនទោស អាចថ្វាយសិរីល្អដល់ព្រះ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “ត្រូវឲ្យអ្នកសំដែងខ្លួន ទុកជាគំរូពីការល្អគ្រប់ជំពូក ទាំងបង្រៀនគេ កុំឲ្យគេប្រព្រឹត្តខូចអាក្រក់ឡើយ តែឲ្យមានចិត្តនឹងធឹងវិញ ព្រមទាំងពាក្យសំដីត្រឹមត្រូវ ដែលរកចាប់ទោសមិនបានផង”(ទីតុស ២:៧-៨)។
អំពើល្អដែលយើងធ្វើដល់អ្នកដទៃ អាចបង្ហាញលោកិយ…
ព្រះបន្ទូលសន្យាទ្វេរគុណ
ចាប់តាំងពីពេលដែលអ្នកស្រីរស់(Ruth) បានឈឺចាប់ដោយសារជម្ងឺមហារីក កាលពីបីបួនឆ្នាំមុន គាត់មិនអាចញាំអាហារ និងផឹកទឹក ឬសូម្បីតែលេបឲ្យបានស្រួលឡើង។ គាត់ក៏បានបាត់បង់កម្លាំងកាយជាច្រើន ហើយការវៈកាត់ និងការព្យាបាលជាច្រើន បានធ្វើឲ្យគាត់ នៅសល់តែស្រមោលនៃខ្លួនគាត់ ដែលគាត់ធ្លាប់មានពីមុនមក។
តែអ្នកស្រីរស់ នៅតែអាចសរសើរដំកើងព្រះ។ ក្តីជំនឿរបស់គាត់នៅតែខ្លាំង ហើយក្តីអំណររបស់គាត់ក៏បានឆ្លងទៅដល់អ្នកដទៃទៀត។ គាត់បានពឹងផ្អែកលើព្រះជារៀងរាល់ថ្ងៃ ហើយបានតោងជាប់សេចក្តីសង្ឃឹមថា ថ្ងៃណាមួយ គាត់នឹងបានជាសះស្បើយទាំងស្រុង។ គាត់បានអធិស្ឋានសូមការប្រោសឲ្យជា ហើយបានទុកចិត្តថា មិនយូរមិនឆាប់ ព្រះទ្រង់នឹងឆ្លើយតបគាត់មិនខាន។ សេចក្តីជំនឿរបស់គាត់ គឺពិតជាគួរឲ្យកោតសរសើរមែន។
អ្នកស្រីរស់បានពន្យល់ថា ជំនឿរបស់គាត់នៅតែរឹងមាំ គឺដោយសារការដឹងច្បាស់ថា ព្រះទ្រង់នឹងមិនគ្រាន់តែបំពេញព្រះបន្ទូលសន្យារបស់ទ្រង់ ក្នុងពេលទ្រង់ប៉ុណ្ណោះទេ តែថែមទាំងទ្រទ្រង់គាត់ ទាល់តែដល់ពេលដែលទ្រង់សម្រេចព្រះបន្ទូលសន្យាទ្រង់។ រាស្រ្តរបស់ព្រះក៏មានសេចក្តីសង្ឃឹមដូចនេះផងដែរ ពេលដែលពួកគេបានរង់ចាំទ្រង់ សម្រេចផែនការទ្រង់(អេសាយ ២៥:១) ដោយរំដោះពួកគេ ឲ្យរួចពីខ្មាំងសត្រូវ (ខ.២) និងជូតទឹកភ្នែករបស់ពួកគេ ហើយដកសេចក្តីអាម៉ាស់របស់ពួកគេចេញ ព្រមទាំង “បំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់”(ខ.៨)។
នៅពេលនោះ ព្រះទ្រង់ក៏បានប្រទានរាស្រ្តទ្រង់ នូវទីជ្រកកោន និងជម្រក(ខ.៤) ពេលដែលពួកគេរង់ចាំទ្រង់។ ទ្រង់បានកម្សាន្តចិត្តពួកគេ នៅក្នុងទុក្ខលំបាករបស់ពួកគេ និងប្រទាននូវកម្លាំង ឲ្យអាចអត់ទ្រំា ហើយប្រទានពួកគេនូវការធានាថា ទ្រង់គង់នៅជាមួយពួកគេជានិច្ច។
សរុបមក ព្រះបន្ទូលសន្យាទ្វេរគុណ ដែលទ្រង់បានប្រទានយើង នាំឲ្យយើងមានក្តីសង្ឃឹមថា ទ្រង់នឹងរំដោះយើងឲ្យរួចពីការអាក្រក់…
ការដើរនៅលើទឹក
ក្នុងអំឡុងពេលរដូវរងាដែលអាកាសធាតុត្រជាក់ខ្លាំង ខ្ញុំបានធ្វើដំណើរ ទៅកាន់បឹងមីឈីហ្គិន ដែលជាបឹងធំជាងគេទី៥ ក្នុងពិភពលោក ដើម្បីទៅមើលទឹកបឹងនោះកក។ ថ្ងៃនោះ ខ្ញុំបានពាក់ខោអាវរងាក្រាស់ៗ ហើយក៏បាននៅមាត់បឹង មើលទិដ្ឋភាពដ៏គួរឲ្យចាប់អារម្មណ៍ ដែលតាមធម្មតា ខ្ញុំចូលចិត្តទៅទទួលពន្លឺថ្ងៃនៅទីនោះ។ ទឹកបឹងនោះពិតជាបានកក ក្នុងរូបភាពជាទឹករលក បង្កើតជាស្នាដៃសីល្បៈទឹកកកដ៏ស្រស់ស្អាត។
ដោយសារទឹកបានកក នៅក្បែរច្រាំង ខ្ញុំក៏មានឱកាស “ដើរនៅលើទឹក”។ ទោះខ្ញុំដឹងថា ទឹកកកមានកំរាស់ល្មមនឹងទ្រទម្ងន់ខ្លួនខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែដើរពីរបីជំហានដំបូង យ៉ាងប្រុងប្រយ័ត្ន។ ខ្ញុំខ្លាចទឹកកកមិនអាចទ្រទម្ងន់ខ្ញុំបានទៀត។ ខណៈពេលដែលខ្ញុំបានពិនិត្យមើលផ្ទៃទឹកកក ដែលខ្ញុំមិនទាន់ស្គាល់ច្បាស់ ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះយេស៊ូវបានឲ្យលោកពេត្រុសចុះពីទូក ហើយដើរនៅលើទឹកសមុទ្រកាលីឡេ។
ពេលដែលពួកសាវ័កបានឃើញព្រះយេស៊ូវដើរនៅលើទឹក ពួកគេមានការភ័យខ្លាច។ ប៉ុន្តែ ព្រះយេស៊ូវមានបន្ទូលថា “ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ”(ម៉ាថាយ ១៤:២៧)។ សាវ័កពេត្រុសអាចជម្នះការភ័យខ្លាចរបស់គាត់ ហើយបោះជំហានចេញពីទូក ហើយដើរនៅលើទឹក ព្រោះគាត់ដឹងថា ព្រះយេស៊ូវមានព្រះវត្តមាននៅទីនោះ។ ពេលដែលការបោះជំហានដ៏ក្លាហានរបស់គាត់ បានរេរា ដោយសារតែខ្យល់ និងទឹករលក លោកពេត្រុសក៏បានស្រែកឲ្យព្រះយេស៊ូវជួយ។ ព្រះយេស៊ូវទ្រង់មានព្រះវត្តមាននៅក្បែរគាត់ដដែល ល្មមនឹងឈោងព្រះហស្តទ្រង់ ទៅរកគាត់ ដើម្បីជួយសង្រ្គោះ។
បើអ្នកកំពុងជួបប្រទះរឿងអ្វីមួយ នៅថ្ងៃនេះ ដែលព្រះយេស៊ូវបានត្រាស់ហៅឲ្យអ្នកធ្វើ ដែលហាក់ដូចជាមិនអាចធ្វើបាន មិនខុសពីការដើរលើទឹក នោះចូរមានចិត្តក្លាហានចុះ។ ព្រះដែលត្រាស់ហៅអ្នក ទ្រង់នៅតែគង់នៅក្បែរអ្នកជានិច្ច។—LISA SAMRA
បាត់បង់ តែបានរកឃើញ
ពេលដែលខ្ញុំ និងភរិយាខ្ញុំដឹងថា ម្តាយក្មេកខ្ញុំ បានបាត់ខ្លួន ពេលដែលគាត់កំពុងដើរផ្សារជាមួយសាច់ញាតិម្នាក់ យើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ម្តាយក្មេកខ្ញុំមានជម្ងឺបាត់បង់ការចងចាំ និងវង្វេងវង្វាន់ ហើយគាត់អាចធ្វើអ្វីមួយ ដោយគ្មានការពិចារណា។ តើគាត់កំពុងតែដើរវិលវល់នៅកន្លែងនោះ ឬបានឡើងជិះឡានក្រុង ដោយគិតថា គេកំពុងនាំគាត់ទៅផ្ទះ? យើងក៏បានគិតដល់ការអាក្រក់បំផុត ដែលអាចកើតឡើងចំពោះគាត់ ខណៈពេលដែលយើងកំពុងស្វែងរកគាត់ ដោយស្រែករកព្រះ សូមឲ្យទ្រង់ជួយស្វែងរកគាត់។
ប៉ុន្មានម៉ោងក្រោយមក គេក៏បានឃើញម្តាយក្មេកខ្ញុំ កំពុងដើរតាមផ្លូវមួយ នៅចម្ងាយប៉ុន្មានគីឡ៉ូម៉ែត្រពីយើង។ ព្រះទ្រង់បានប្រទានពរ ឲ្យយើងអាចរកគាត់ឃើញ។ ជាច្រើនខែក្រោយមក ទ្រង់ក៏បានប្រទានពរដល់គាត់ នៅអាយុ៨០ឆ្នាំ ដោយគាត់បានងាកបែរមករកព្រះយេស៊ូវ ដើម្បីទទួលសេចក្តីសង្រ្គោះ។
ព្រះយេស៊ូវបានប្រៀបប្រដូចមនុស្ស ទៅនឹងសត្វចៀមដែលវង្វេង។ គឺដូចដែលទ្រង់បានពិពណ៌នាថា “ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី។ កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ។ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ”(លូកា ១៥:៤-៦)។
អ្នកគង្វាលបានរាប់ចៀមរបស់គាត់ ដើម្បីឲ្យដឹងប្រាកដថា ចៀមនីមួយៗ សុខសប្បាយជាទេ។ យ៉ាងណាមិញ ព្រះយេស៊ូវ ទ្រង់បានប្រដូចអង្គទ្រង់ ទៅនឹងអ្នកគង្វាល បានជាទ្រង់ឲ្យតម្លៃយើងម្នាក់ៗ ទាំងក្មេងចាស់។…
ស្រឡាញ់ទាំងអស់
ខ្ញុំទៅថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារមួយ មានទីតាំង នៅក្នុងទីលានដ៏ធំមួយ ជាកន្លែងដ៏កម្រ នៅលើដែនកោះនៃប្រទេសសឹង្ហបូរី(ដែលមានបណ្តោយតែ៤០គីឡូម៉ែត្រ និងទទឹង២៤គីឡូម៉ែត្រ)។ កាលពីសម័យមុន ជនអន្តោប្រវេសន៍ដែលមកធ្វើការក្នុងប្រទេសខ្ញុំ បានចាប់ផ្តើមការជួបជុំគ្នា នៅក្នុងទីធ្លាព្រះវិហារនេះ ដើម្បីញាំអាហារ រៀងរាល់ថ្ងៃអាទិត្យ។
ការនេះបានបណ្តាលឲ្យពួកជំនុំមានការឆ្លើយតបខុសៗគ្នា ចំពោះពួកគេ។ អ្នកខ្លះបានត្អូញត្អែអំពីភាពរញេរញ៉ៃដែលពួកគេបានបន្សល់ទុក ក្នុងបរិវេណព្រះវិហារ។ ប៉ុន្តែ អ្នកខ្លះទៀត បានមើលឃើញការនេះជាឱកាសដែលព្រះប្រទាន ដើម្បីបង្ហាញចេញនូវការទទួលរាក់ទាក់ ទៅដល់មនុស្សដ៏អស្ចារ្យមួយក្រុមនេះ ដែលជាអ្នកនៅក្រៅពួកជំនុំ។
កាលពីសម័យដើម ពួកអ៊ីស្រាអែលប្រាកដជាបានជួបប្រទះបញ្ហា ស្រដៀងនឹងពួកជំនុំរបស់ខ្ញុំដែរ។ បន្ទាប់ពីពួកគេបានចូលរស់នៅ ក្នុងទឹកដីថ្មី ពួកគេត្រូវព្យាយាមរកវិធីទំនាក់ទំនងជាមួយសាសន៍ដទៃ នៅក្នុងទឹកដីនោះ។ ប៉ុន្តែ ព្រះទ្រង់បានបង្គាប់ពួកគេ ឲ្យប្រព្រឹត្តចំពោះជនបរទេស ឲ្យដូចជាជាតិសាសន៍របស់ខ្លួនដែរ ហើយឲ្យស្រឡាញ់អ្នកទាំងនោះ ឲ្យដូចខ្លួនឯង(លេវីវិន័យ ១៩:៣៤)។ ក្រឹត្យវិន័យជាច្រើនរបស់ព្រះអម្ចាស់ បានធ្វើការលើកឡើងជាពិសេស អំពីជនបរទេស។ ឧទាហរណ៍ ទ្រង់បានបង្គាប់ពួកគេ មិនឲ្យធ្វើបាប ឬគាបសង្កត់អ្នកស្រុកក្រៅ ហើយត្រូវស្រឡាញ់ និងជួយអ្នកទាំងនោះវិញ(និក្ខមនំ ២៣:៩ ចោទិយកថា ១០:១៩)។ ជាច្រើនសតវត្ស៍ក្រោយមក ព្រះយេស៊ូវក៏បានបង្គាប់យើងឲ្យធ្វើដូចនេះផងដែរ គឺឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង(ម៉ាកុស ១២:៣១)។
សូមឲ្យយើងមានចិត្តដូចព្រះ ដោយស្រឡាញ់អ្នកដទៃដូចខ្លួនឯង ដោយចាំថា យើងក៏ជាអ្នកដំណើរ ដែលស្នាក់នៅបណ្តោះអាសន្ន ក្នុងផែនដីនេះផងដែរ។ តើព្រះទ្រង់បានស្រឡាញ់យើង…